កាតព្វកិច្ចពន្ធសំខាន់ៗ ២ ពីខែមករា ដល់ថ្ងៃទី ៣១ មីនា | 2 Essential Tax Obligations: Patent Tax & TOI26/2/2026 កាតព្វកិច្ចពន្ធសំខាន់ៗចំនួន ២ ដែលអ្នកត្រូវបំពេញឱ្យបានមុនថ្ងៃទី ៣១ ខែមីនា។
✅ ១. ការបង់ពន្ធប៉ាតង់ (Patent Tax) ទីមួយ គឺការបង់ពន្ធប៉ាតង់។ ពន្ធប៉ាតង់គឺជាពន្ធប្រចាំឆ្នាំដែលកំណត់លើសកម្មភាពអាជីវកម្មរបស់អ្នក។ មិនថាអាជីវកម្មតូច មធ្យម ឬធំទេ គឺត្រូវបង់ចាប់ពីថ្ងៃទី ០១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ ប្រសិនបើអាជីវកម្មនោះ ចាប់ផ្តើមក្នុងរយៈពេល ៦ខែដើមឆ្នាំ យើងត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ។ ប៉ុន្តែ បើចាប់ផ្តើមក្នុងរយៈពេល ៦ខែចុងឆ្នាំ នោះ បង់ត្រឹមតែពាក់កណ្តាលឆ្នាំប៉ុណ្ណោះ។ ✅ ២. ការប្រកាសពន្ធលើប្រាក់ចំណូល (TOI) ទីពីរ គឺការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ឬ TOI។ សម្រាប់សហគ្រាសដែលអនុវត្តឆ្នាំជាប់ពន្ធតាមឆ្នាំប្រតិទិន លោកអ្នកមានកាតព្វកិច្ចដាក់លិខិតប្រកាស យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣១ មីនា នៃឆ្នាំបន្ទាប់។ ⚠️ ចៀសវាងការផាកពិន័យ៖ ការបំពេញកាតព្វកិច្ចទាំងនេះឱ្យបានត្រឹមត្រូវតាមកាលបរិច្ឆេទកំណត់ គឺជួយលោកអ្នកចៀសវាងរាល់ការផាកពិន័យផ្សេងៗដែលនឹងកើតមានឡើងដោយសារការខកខាននូវកាតព្វកិច្ចសារពើពន្ធ។ 👉 Making It Easy រីករាយនឹងផ្តល់ការប្រឹក្សា និងគាំទ្រលោកអ្នកជានិច្ច។ ទាក់ទងមកយើងឥឡូវនេះ! Key Tax Obligations from January to 31 March ✅ 1️⃣ Patent Tax Payment
All tax payments and declarations must be completed within the prescribed deadlines to avoid penalties and administrative fines imposed by the tax authority. Contact Our Experts Today | ទំនាក់ទំនងមកកាន់យើងខ្ញុំ Since 2016, we have empowered over 2,400 clients from 68 countries. We simplify the entire business journey in Cambodia — from market entry, setup, and compliance to scale-up and exit. 📞 Phone: +855 17 789 959 ✈️ Telegram:https://t.me/+85517789959 📲 WhatsApp:https://wa.me/85517789959 📧 Email: [email protected] 🌐 Website:www.makingiteasycambodia.com
0 Comments
Leave a Reply. |
Our UpdatesLike | Comment | Share Archives
March 2026
Categories
All
|
RSS Feed