Making It Easy Cambodia
+85585914201
+85570914201
  • Our Services
    • Business Registration >
      • Business Registration 2021
      • Tax & Patent Registration
      • Article of Incorporation
    • Office Space Services
    • Foreigner Work Permit
    • Khmer Translation
  • About Us
    • Our Team >
      • Our Management
      • Our Tutors
      • Our Translators
    • Our Clients & Partners
  • Video Series
  • Our Updates
  • Contact Us

៧ចំណុចដែលសហគ្រិនគ្រប់រូបត្រូវដឹងមុនពេលចុះបញ្ជីក្រុមហ៊ុន

17/3/2021

0 Comments

 
Picture
 ការចុះបញ្ជីអាជីវកម្ម គឺជាចំណុចដ៏សំខាន់មួយដែលម្ចាស់អាជីវកម្មជាច្រើនចង់ចេះ ចង់ដឹងខ្លាំងមែនទែន ទាក់ទងនឹងចំណុចសំខាន់ៗដែលត្រូវធ្វើ ជំហានដែលត្រូវដើរ ឬគុណសម្បត្តិ គុណវិបត្តិ នៃការចុះបញ្ជីជាដើម
ចំណុចទី១ ត្រូវដឹងថាហេតុអ្វីបានជាគាត់ត្រូវចុះបញ្ជី?
ហេតុផលធំៗគឺដើម្បីធ្វើឱ្យអាជីវកម្មស្របច្បាប់ដែលបានកំណត់ និងដើម្បីបង់ពន្ធចូលរដ្ឋធ្វើឱ្យត្រូវជាមួយកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីកសាងទំនុកចិត្តជាមួយដៃគូអាជីវកម្ម អ្នកវិនិយោគ និង អតិថិជនជាដើម។ ជាមួយគ្នា ម្ចាស់អាជីវកម្មត្រូវយល់ដឹងថា ត្រូវប្រើលិខិតស្នាមចុះបញ្ជីយ៉ាងណាខ្លះ ដើម្បីអាចទាញយកប្រយោជន៍ផ្សេងៗ ចេញពីការចុះបញ្ជីអាជីវកម្មនោះ។​

ចំណុចទី២ ត្រូវដឹងច្បាស់ពីសកម្មភាពចម្បងរបស់ក្រុមហ៊ុន ឬអាជីវកម្មខ្លួន​
ត្រង់នេះសម្ដៅទៅលើគោលបំណងធំរបស់អាជីវកម្ម ពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗ ដើម្បីអាចរកប្រាក់ចំណូលឱ្យអាជីវកម្ម។ មួយវិញទៀត សកម្មភាពដែលគាត់ត្រូវផ្តោតគឺ សកម្មភាពដែលអាចរកចំណូលឱ្យក្រុមហ៊ុនជាប្រចាំ។ យ៉ាងណាមិញនៅក្នុងការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អ្នកអាចដាក់សកម្មភាពលើសពីមួយ បើសិនជាអ្នកចុះបញ្ជីជាក្រុមហ៊ុននីតិបុគ្គល។ ផ្ទុយទៅវិញ បើសិនជាចុះជាប៉ាតង់វិញ ប៉ាតង់មួយសំរាប់ សកម្មភាពអាជីកម្មមួយ ដូច្នេះម្ចាស់អាជីវកម្មត្រូវតែច្បាស់ថា តើសកម្មភាពណាដែលជាសកម្មភាពចម្បងដែលរកចំណូលឱ្យក្រុមហ៊ុន។ 

ចំណុចទី៣ ត្រូវដឹងពីទម្រង់អាជីវកម្មដែលត្រូវចុះបញ្ជី
ទម្រង់អាជីវកម្មដែលត្រូវចុះបញ្ជីនៅក្រសួងពានិជ្ជកម្មគឺមានទម្រង់ខុសៗគ្នាដូចជា
១. ក្រុមហ៊ុននីតិបុគ្គល (ការទទួលខុសត្រូវមានកម្រិត) ២. សហគ្រាស សហកម្មសិទ្ធ ៣. អាជីវកម្មរូបវន្តបុគ្គលជាដើម។ 

ចំណុចទី៤ ត្រូវដឹងពីទំហំនៃអាជីវកម្ម
នៅក្នុងចំណុចនេះគឺយើងមិនអាចកំណត់ខ្លួនឯងទេ ពោលគឺត្រូវបានកំណត់ដោយប្រព័ន្ធច្បាប់ពន្ធដារ។ ប៉ុន្តែម្ចាស់អាជីវកម្មក៏ត្រូវដឹងផងដែរថា អាជីវកម្មរបស់ខ្លួនជាប់ពន្ធកម្រិតណាមួយដូចជា ពន្ធតូច ពន្ធមធ្យម និងពន្ធធំជាដើម។ 

ចំណុចទី៥ ត្រូវដឹងពីចំនួនដើមទុនកំណត់ក្នុងលក្ខខន្តិក
ត្រង់នេះសំខាន់ណាស់ សម្រាប់ការចុះបញ្ជីក្រុមហ៊ុននិតិបុគ្គល។ ក្នុងចំណុចនេះម្ចាស់អាជីវកម្មត្រូវដឹងថាតើដើមទុនប៉ុន្មានដែលដាក់ក្នុងលក្ខខន្តិកនេះមានភាពសមស្រប ព្រោះដើមទុននេះជាដើមទុនត្រៀមសម្រាប់ការចំណាយផ្សេងៗ ឬពេលខាត។ ក្នុងចំណុចនេះ ការដាក់ដើមទុនច្រើនពេកក៏មិនសូវល្អញ្រោះជាចំនួនទទួលខុសត្រូវចំពោះមុខច្បាប់ ដាក់តិចពេកក៏មិនល្អដែរព្រោះបើចំណាយអស់មុនពេលមានចំណូល ក្រុមហ៊ុនត្រូវស្នើសុំបន្ថែមដើមទុន ឬប្រកាសក្ស័យធន។ 

ចំណុចទី៦ ត្រូវកំណត់ការិយាល័យចុះបញ្ជីអាជីវកម្ម
វាជារឿងសំខាន់មួយដែលម្ចាស់អាជីវកម្មមួយចំនួនមើលរំលង ពោលគឺគាត់អាចប្រើទីតាំងណាមួយដែលមិនមានឯកសារយោងត្រឹមត្រូវ ឬទីតាំងដែលមិនមែនជាការិយាល័យពិតប្រាកដដើម្បីចុះបញ្ជី ធ្វើឱ្យមានបញ្ហា ឬចុះមិនបាន នៅពេលដែលមន្រ្តីពន្ធដារ ចុះពិនិត្រទីតាំងឃើញថាខុសប្រក្រតី។ 

ចំណុចទី៧ ត្រូវរកអ្នកពិគ្រោះយោបល់ ឬទីប្រឹក្សា
ដើម្បីជួយសម្រួលដល់កិច្ចការងារក្នុងការចុះបញ្ជីឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយអត្រារាំងស្ទះ និងហានិភ័យផ្សេងៗ អ្នកគួរតែរកក្រុមហ៊ុនពិគ្រោះយោបល់ ឬប្រឹក្សាផ្សេងៗ ដើម្បីបង្ការនូវបញ្ហាក៏ដូចជាថែទាំអាជីវកម្មឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យផ្សេងៗ។


ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ លោកអ្នកអាចទំនាក់ទំនងលោក ដើម្បីប្រឹក្សាដោយផ្ទាល់បាន តាមរយៈលេខទំនាក់ទំនង ០៧០៩១៤២០១ ៕ 
អត្ថបទនេះក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Business Cambodia ផងដែរ។ https://www.business-cambodia.com/article/mr-kong-kimsophat-founder-making-it-easy-co-ltd​
0 Comments



Leave a Reply.

    Our Updates

    Share with you | Share with your friends | Give us feedback 

    Archives

    March 2021
    February 2021
    January 2021
    December 2020
    November 2020
    October 2020
    September 2020
    August 2020
    May 2020
    April 2020
    March 2020
    January 2020
    December 2019
    November 2019
    October 2019
    September 2019
    July 2019
    June 2019
    May 2019
    April 2019
    March 2019
    February 2019
    January 2019
    December 2018
    April 2018
    January 2018
    December 2017
    September 2017
    July 2017
    June 2017
    May 2017
    April 2017
    March 2017
    February 2017
    January 2017
    December 2016
    November 2016
    October 2016
    September 2016
    August 2016
    July 2016
    June 2016
    April 2016
    March 2016
    February 2016
    January 2016
    December 2015
    April 2014
    September 2013

    Categories

    All
    Doing Business In Cambodia
    Immigration In Cambodia
    Job/Internship Opportunities
    Khmer Culture
    Khmer Language

    RSS Feed

Our Policies 

Code of Conducts
Terms & Conditions 
Payment Methods

Support

FAQ
​
Give Feedback
​Contact

Our Updates

Subscribe
© COPYRIGHT 2021. ​ALL RIGHTS RESERVED.